ជាមួយនឹងអារម្មណ៍អាក្រក់មែនទែន។ ខ្ញុំសឹងតែមិនចង់ចុះចេញពីគ្រែដេក ខណះកាលពីយប់ ខ្ញុំមិនបានសូម្បីតែងូតទឹក។ ខ្ញុំទទួលអារម្មណ៍ថាខ្លួនឯងលែងចង់ធ្វេីអីទៀតហេីយ ខ្ញុំត្រឹមតែចង់នៅលេីគ្រែនេះរហូត រហូតទាល់តែខ្ញុំធូរស្រាលជាងនេះ តែតួនាទី នឹងការទទួលខុសត្រូវ បានទាញខ្ញុំចេញមកនៅទីបំផុត។ យ៉ាងណាក៍ដោយខ្ញុំនៅតែបន្តស្រណោះ អាលោះអាល័យគ្រែដេកដ៍គួរអោយទាក់ទាញរបស់ខ្ញុំ តាមផ្លូវខ្ញុំបន្តគិតរឿងជាច្រេីន ខ្ញុំទៅជាអាណិតខ្លួនឯង ហេតុអ្វីត្រូវងេីបមកធ្វេីការពេលដែលគេកំពុងគេងលក់ស្រួលទៅវិញ វាកាន់តែអាក្រក់នៅពេលដែលចិត្តគំនិតរបស់ខ្ញុំវា រវេីរវាយដល់ចំណុចអវិជ្ជមានជាច្រេីនរបស់ខ្លួន ខ្ញុំគិតទៅដល់កំហុសដែលខ្ញុំបានសាង ខ្ញុំគិតទៅដល់បរាជ័យកន្លងមកដែលខ្ញុំឆ្លងកាត់ ខ្ញុំគិតទៅដល់ទំនាក់ទំនងអាក្រក់ៗរបស់ខ្ញុំជាមួយមនុស្សមួយចំនួន(ច្រេីនគួរសម
) ខណះខ្ញុំក្រលេកទៅមេីលកញ្ចក់ឃេីញស្បែកមុខដ៍ស្លេកស្លាំង ពណ៌ប្រផេះ ស្បែកខ្មៅគ្មានជាតិរបស់ខ្លួន រាងកាយស្គមស្គាំង(ទាំងដែរមុននេះបន្តិចខ្ញុំរស់នៅជាមួយវាយ៉ាងមានក្តីសុខ) ។ មែនទែនទៅប៉ុន្មានថ្ងៃមកនេះ ខ្ញុំហាក់ដូចជា ធុញថប់ មួម៉ៅ អារម្មណ៍មិនល្អ បាត់បង់ទំនុកចិត្ត និយាយជារួម I am losing myself…រហូតទីបំផុតឃ្លាថា The suck of lifeត្រូវបានបង្ហោះចេញនៅប្រហែលម៉ោង5កន្លះព្រឹក ថ្ងៃពុធ ទី២៦ ខែ កក្កដា ឆ្នាំ២០១៧…វាជាឃ្លា ដែលប្រាប់ថា ខ្ញុំស្អប់ខ្លួនឯង ខ្ញុំមានអារម្មណ៍ថាជីវិតវាគ្មានន័យខ្លឹមសារអីសោះ(តែសូមបញ្ជាក់ថា ខ្ញុំគ្មានឡេីយ គំនិតចង់សម្លាប់ខ្លួន ព្រោះក្រៅពីព្រះមិនប្រោសហេីយ សូម្បីតែធានារ៉ាប់រងក៍គេមិនសងដែល ខ្ញុំគ្មានផ្លូវធ្វេីរឿងខាតៗចឹងទេ
)…និយាយពីរឿងstatus កន្លងទៅប្រហែល មួយម៉ោង ខ្ញុំទទួលបានសារ ពីមិត្តម្នាក់ គេសួរខ្ញុំថា suck mdom na??? និយាយទៅ បុិនឹង គ្មានចិត្តចង់ម៉ោសួរសុខទុកអីខ្ញុំទេ(ចូលចិត្តចាក់ដោតគេណាស់
) សំនួរអោយឡេីងភ្លាវ តែវាក៍ធ្វេីអោយខ្ញុំសេីចបន្តិច ហោចណាស់សារទាំងព្រលឹមអុលរបស់ខ្ញុំមានអ្នកចាប់អារម្មណ៍ដែរ (អរគុណ)…ប៉ុន្តែសុខៗ ខ្ញុំយកសារនោះមកគិត suck ម្តុំណា??? ដូចខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នា ខ្ញុំជាមនុស្សពូកែគិត(ពេលខ្លះអត់ប្រយោជន៍
)ដូច្នេះ ជាមួយនឹងសំនួរភ្លាវៗរបស់ម្នាក់នោះ ស្រាប់តែធ្វេីអោយខ្ញុំគិតឃេីញរឿងមួយ មែនទែនទៅជីវិតរបស់មនុស្សយេីង ប្រៀបដូចផ្លូវដ៍វែងឆ្ងាយ ដែលយេីងក៍មិនដឹងដូចគ្នាថាវានឹងបញ្ចប់នៅពេលណា នឹងជួបអ្វីខ្លះ ហេីយនេះជាភាពអាថ៌កំបាំងដ៍គួរអោយចង់ស្វែងយល់នៃជីវិត..ជាថ្មីម្តងទៀត suck នៅម្តុំណា??? សំនួរនេះទាញ ខ្ញុំទៅរកអតីតកាលជាច្រេីនរបស់ខ្ញុំ គិតមកទល់ពេលនេះមានរឿងជាច្រេីនដែលពេលនោះខ្ញុំគិតថាពិបាកនឹងឆ្លងផុត តែខ្ញុំនៅតែដេីរមកដល់ថ្ងៃនេះបាននៅទីបំផុត។…ខ្ញុំនៅចាំថាមានពេលនោះ ប្រហែលជានៅអាយុ8ឆ្នាំ ខ្ញុំធ្វើអោយបាត់ខ្សែកផ្លាទីន នៅសាលាដោយសារខ្ញុំដោះវាទុកនៅក្នុងថ្នាក់ពេលទៅលេងវ៉ៃគ្នាជាមួយមិត្តភ័ក្រ្ត ពេលនោះខ្ញុំដឹងត្រឹមថា ជីវិតខ្ញុំរលំរលាយអស់ហេីយ តេីនឹងទៅប្រាប់អ្នកផ្ទះថាម៉េច?? តេីម៉ាក់នឹងចាត់ការខ្ញុំយ៉ាងម៉េច?? ក៍មានពេលដែលខ្ញុំនៅរៀនវិទ្យាល័យ ដេីរលេងមិនចូលសាលារហូតអត់ចំណាត់ថ្នាក់គ្រូម៉ោដលផ្ទះ ម៉ាកខ្ញុំគ្មានប្រណី វ៉ៃផង ជេរផង ខ្ញុំក៍ខូចចិត្តមិនស្ទេីរ តែក្រោយមកគ្រប់យ៉ាងក៍កន្លងហួសទៅ មកដល់ពេលនេះខ្ញុំស្ទេីរតែភ្លេចវាអស់ទៅហេីយ ហេីយមានម្តងនោះខ្ញុំ យកលុយបង់សាលាមួយឆ្នាំ ចាយអស់ ខណះTrandscript ចេញម៉ោធ្លាក់អោយព្រោងព្រាត ម៉ាក់ដឹង ម៉ាក់ខឹងណាស់ គាត់ស្ទេីរតែអោយខ្ញុំឈប់រៀន ខ្ញុំក៍ខឹងខ្លួនឯង ខ្ញុំក៍ស្អប់ខ្លួនឯង ខ្ញុំគិតថាខ្ញុំដឹកនាំជិវិតម៉ោ យ៉ាងបរាជ័យ។ តែក្រោយមកអ្វីដែលខ្ញុំដឹង នៅទីបំផុតទៅ រឿងរ៉ាវដែលខ្ញុំគិតថា ជាបញ្ហាធំៗ(នៅពេលនោះ) សុទ្ធតែអាចដោះស្រាយបាន។ បាត់ខ្សែក ម៉ាក់ខ្ញុំគ្រាន់តែស្តីអោយ នឹងវ៉ៃបន្តិចបន្តួចគ្រប់យ៉ាងក៍ចប់(វាមិនបានអាក្រក់ដូចខ្ញុំគិត) អត់ចំណាត់ថ្នាក់ តែទីបំផុតខ្ញុំនៅតែអាចប្រលងជាប់ថ្នាក់វីទ្យាល័យ រៀនធ្លាក់ច្រេីនមុខ មិនយកលុយបង់សាលា តែខ្ញុំក៍រៀនបានរហូតមានការងារធ្វេីដល់សព្វថ្ងៃ។ និយាយនេះមិនមែនកាន់ជេីងខ្លួនឯង តែគ្រាន់កំពុងប្រាប់ថា បញ្ហាបច្ចុប្បន្នមិនមែននៅជាមួយយេីងរហូតនោះទេ មានពេលមួយ យេីងនឹងចេញផុតពីវា ហេីយអ្នកណាទៅដឹងពេលយេីងក្រលេកមកមេីលវាម្តងទៀត វាមិនបានទៅយ៉ាប់យុឺនណាស់ណាទេ សំខាន់តើអ្នកនឹងក្លាហានដេីរចេញពីវាលឿនប៉ុណ្ណា តេីអ្នកចង់នៅរាុំរ៉ៃដល់ណា?? ជិវិតវាវែងឆ្ងាយ នឹងមានរឿងលាក់ទុកនៅខាងមុខច្រើនរហូតស្មានមិនដល់ អញ្ចឹងមិនថាមានរឿងអ្វីប្រាប់ខ្លួនឯង រឹងមាំឡេីង ដេីរទៅមុខ ទៅជួបរឿងរ៉ាវថ្មីៗខាងមុខ។ ចាត់ទុកជីវិតវាផ្លូវមួយដែលអ្នកត្រូវតែឆ្លងកាត់។ ចូរធ្វើជាអ្នកដំនេីរ ដ៍ពូកែ នឹងជំនាញ ត្រូវដឹងថាផ្លូវណាត្រូវជៀសស្ទះ ផ្លូវណាត្រូវគេចប៉ូលិស ផ្លូវណាត្រូវឆ្លងភក់ ត្រូវណាត្រូវវារ ផ្លូវណាត្រូវលូន សំខាន់ត្រូវដឹងថាទៅមុខជានិច្ច។ ់ដូចជាខ្ញុំ ខ្ញុំដេីរលេីផ្លូវ ផ្លូវជីវិតរបស់ខ្លួនឯងជាង23ឆ្នាំមកហេីយ ក៍ជួបរឿងរ៉ាវច្រេីនរាប់មិនអស់ តែមកដល់ពេលនេះ នៅម្តុំណាមិនដឹងនៃជីវិត ដឹងត្រឹមថាវាគឺជាសប្តាហ៍ចុងក្រោយនៃខែកក្កដា ឆ្នាំ២០១៧ ខ្ញុំដើរមកដល់ផ្លូវមួយដែលពិបាក វាសុទ្ធតែអ័ព្ទ វាស្រពិចស្រពិល ជុំវិញសុទ្ធតែសម្លេងដែលបន្លាចខ្ញុំ តែអ្វីដែលខ្ញុំប្រាប់ខ្លួនឯងពេលនេះ គឺទៅមុខ ទៅរកពេលវេលាមួយដែលខ្ញុំអាចញញឹម នឹងមានក្តីសុខ ពេលវេលាដែលខ្ញុំអាចមានលទ្ធភាពគ្រប់គ្រាន់ ទៅជិះស្គីទឹកកក នឹងញាំសូកូឡានៅស្វីស ភ្លក់ស្រាក្រហមនៅបារាំង ជិះទូកក្រោមស្ពានផ្សងរកស្នេហ៍ពិតនៅវេនីស ចុងក្រោយក៍ទៅលោតskydiving នៅនេប៉ាល់

…ហីបេីជិិវិតខ្ញុំ មានរឿងត្រូវធ្វេីច្រើនម្លឹងៗ អោយខ្ញុំនៅឆ្គួតចិត្តមួយកន្លែងយ៉ាងមិច (ចង់ប្រាប់ថាយេីងមិននៅជាមួយឯងទេអាstressចង្រៃ
)….
អត្ថបទ៖ យិន រ៉ានី

0 comments:
Post a Comment