១.ជាការសិក្សាទៅលើមជ្ឃភាពនៃអាយុរបស់មនុស្សចន្លោះពី( Maturity 20,30,40,50)
អ្នកចិត្តវិទ្យាបាន យល់ឃើញថា វាគឺនៅពេលនេះជាការទំនាក់ទំនងគ្នាដ៏ខ្លាំងខ្លារបស់មនុស្ស
ដែលមានន័យទាក់ទងនឹង ការឈានទៅរកមុខរបរ អាជីព និងការងារ។លើសពីនេះវាក៏ជាពេលវេលាដែលមនុស្សបានបង្កើតគ្រួសារ ដឹងនូវអត្តន័យជីវិត យល់ដឹងនូវអ្វីដែលគេបានធ្វើដូចជា អាជីព(អ្នកបួស អ្នកវិទ្យាសាស្ត្រជាដើម)។ម្យ៉ាងទៀតគេក៏បានដឹងបន្ថែមអារម្មណ៏មនោសញ្ចេតនានៃផ្លូវចិត្តផងដែរ។គេបានជ្រើសរើសនូវជំរើសនៃអាជីព និងធ្វើតាមនូវទេពកោសល្យរបស់គេរៀងខ្លួន។
ជាពិសេសអ្នកចិត្តវិទ្យាបានបែកចែកពេលវេលាតាមអាយុកាលរបស់មនុស្ស
នៅអំឡុងពេលអាយុ២០ឆ្នាំគឺជាពេលវេលាដ៏ល្អសំរាប់ការសិក្សា។នៅអាយុ៣០ឆ្នាំ គឺជាពេលវេលាសំរាប់ធ្វើការនិងសន្សំលុយ។ហើយនូវអាយុ៤០ឆ្នាំជាពេលដែលមនុស្សប្រុសចាប់ផ្តើម មានវិបត្តិ
ហើយគិតបកក្រោយនូវអ្វីដែលបានកន្លងផុតហើយសួរខ្លួនឯងថាតើអ្វីខ្លះដែលគេបានធ្វើ? អាយុ៥០ឆ្នាំ មនុស្សចាប់ផ្តើមមានវ័យចំណាស់ហើយអារម្មណ៏និងការគិតចាប់ផ្តើមចុះខ្សោយ
មនុស្សខ្លះចាប់ផ្តើមយកខ្លួនឯងទៅប្រៀបនិងកូនរបស់គេទៅនិងយុវវ័យរបស់ខ្លួនដែលបានកន្លងផុតទៅ។
២.ទំនាក់ទំនងសង្គម(Social communication)
គឺនិយាយអំពីការចែករំលែកនូវព័តមានជាមួយនិងមនុស្សទូទៅ ពួកយើងត្រូវការចំណេះដឹង ពីមនុស្សទាំងអស់នេះ ថាតើពេលណាដែលគេចាប់ផ្តើមធ្វើវា ។នៅក្នុងការទំនាក់ទំនងគេបានចែក
ប្រភេទមនុស្សដែលយើងពិបាកនិងទំនាក់ទំនងក្នុងការធ្វើបទសំភាសន៏ជាងគេមាន៣ជំពូកគឺ ទី១ ជាអ្នកនយោបាយ ទី២អ្នកសិល្បះ និងចុងក្រោយ ទី៣ អ្នកវិទ្យាសាស្ត្រនិងអ្នកបច្ចេកវិទ្យា ព្រោះថាមនុស្សជំពូកនេះ គឺគេចូលចិត្តនិយាយអ្វីដែលល្អតែពីខ្លួនគេប៉ុណ្ណោះ ដែលធ្វើអោយយើងពិបាកនិងទទួលបានព័តមានទាំងអស់ដែលទាក់ទងនិងគេ។


0 comments:
Post a Comment