គ្មាននរណាម្នាក់អាចដឹងមុនថាតើនឹងមានអ្វីកើតឡើងនៅពេលអនាគតនោះទេ
ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកអាចបង្កើតឬក៏របៀបចំនៅអនាគតរបស់អ្នកដោយខ្លួនឯងទុកជាមុនបាន
ប្រសិនបើអ្នកចង់អោយវាក្លាយជាការពិត។
បន្ទាប់មកអ្នកត្រូវតែមានគម្រោងដ៏ល្អបំផុតមួយរួមជាមួយសកម្មភាពជាប្រចាំ
ទៅតាមអ្វីដែលអ្នកបានគិតយ៉ាងល្អិតល្អត់ហើយនោះ ប៉ុន្តែត្រូវច្បាស់ថា
អ្វីដែលជាគម្រោងរបស់អ្នកពិតជាអាចអោយអ្នកទទួលបាននៅអនាគតមួយដ៏ល្អនៅពេលខាងមុខសំរាប់អ្នក។
ម្យ៉ាងវិញទៀត វាមានរឿងខ្លះដែលអាចបញ្ជាក់ថា
អ្វីដែលអ្នកបានរៀបចំហើយនិងអនុវត្តប្រចាំថ្ងៃនេះ
នឹងធ្វើអោយអ្នករីករាយ
និងសប្បាយចិត្តនៅពេលអនាគត
ដោយក្នុងនោះអ្នកអាចស្រម៉ៃទៅកាន់អតីកាលបន្តិច ថាតើអ្វីដែលអ្នកមានពេលនេះ
វាជាអ្វីដែលអ្នកធ្លាប់បានគិតនិងសាងវាឡើងក្នុងពេលមុន ទើបបានជាមានសមតិផលនៅថ្ងៃនេះ ។ដូចគ្នានេះដែរ
អនាកតរបស់អ្នកអាចនឹងកើតឡើងបាន វាអាស្រ័យទៅលើការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយសកម្មភាពប្រចាំថ្ងៃផងដែរ។
អ្នកមិនអាចផ្លាស់ប្តូរនៅអតីតកាលឬក៏គ្រប់គ្រងនៅអនាគតដែលវាមិនទាន់កើតឡើងបានទេ
ប៉ុន្តែអ្នកមាននៅឥទ្ធិពលនិងអំណាចដែលអាចធ្វើអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃនេះ
ដើម្បីទទួលបាននៅសមតិផលដ៏ល្អសំរាប់អនាគតរបស់អ្នក ។
រៀនរស់នៅក្នុងជីវិតរបស់អ្នកពេលបច្ចុប្បន្នអោយបានល្អ
ពេញចិត្តនៅអ្វីដែលអ្នកមាន និងសប្បាយរីករាយជាមួយវា នេះជាអ្វីដែលអ្នកអាចធ្វើបានហើយវាពិតជា
សំខាន់បំផុតសំរាប់ជីវិតរបស់មនុស្ស។

0 comments:
Post a Comment