ថ្ងៃច័ន្ទប្រហែលជាថ្ងៃដ៏ល្អមួយ បើទោះវាជាថ្ងៃដែលចូលមកបញ្ចប់ចុងសប្តាហ៏ដ៏រីករាយរបស់គ្រប់គ្នា តែខ្ញុំជឿថាមានមនុស្សមិនច្រើននោះទេដែលស្អប់ថ្ងៃច័ន្ទ មិនស្អប់ដោយហេតុថា វាជាថ្ងៃដំបូងនៃសប្តាហ៏ ថ្ងៃដ៏ពេញនិយមក្នុងការចាប់ផ្តើមធ្វើអ្វីដែលថ្មី។  ប៉ុន្តែក៏មានមនុស្សមិនតិចនោះដែរ ដែលគ្មានឪកាសឆ្លងកាត់វាម្តងទៀត​ ខណះខ្ញុំមានសំណាងជាងពួកគេ សំណាងត្រង់ថារហូតមកទល់ពេលនេះខ្ញុំមានអាចបើកភ្នែកឃើញ រួមដំនើរ និងនិយាយថាអរុណសួស្តីថ្ងៃច័ន្ទជាងមួយពាន់ដងទៅហើយ។ ក្នុងរយះពេលដ៏ច្រើននេះ ខ្ញុំមិនចាំនោះទេថា​តើថ្ងៃច័ន្ទទាំងនោះ  បាននាំអ្វីខ្លះមកអោយខ្ញុំ វាប្រហែលជាមានទាំងរឿងល្អ រឿងអាក្រក់ រឿងដែលធ្វើអោយយខ្ញុំសើច ក៏រឿងដែលធ្វើអោយខ្ញុំយំ ប់ុន្តែមិនអាចបដិសេដថា រឿងទាំងនោះមានចំណែកយ៉ាងធំធ្វើអោយមានខ្ញុំថ្ងៃនេះ នៅថ្ងៃដែលខ្ញុំត្រូវមកជួបថ្ងៃច័ន្ទម្តងទៀត ថ្ងៃច័ន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៧។ ថ្ងៃច័ន្ទ ដែលផ្តល់អោយខ្ញុំនូវអារម្មណ៏ដ៏សោះកក្រោះ អស់សង្ឃឹម និងបាក់ទឹកចិត្ត។ ខ្ញុំទទួលអារម្មណ៏ថាហេងហាង ខ្សោះៗ ដោយហេតុថា​រឿងមួយចំនួនវាកើតឡើងព្រមៗគ្នា រឿងដែលចូលមកទាញទម្លាក់ក្តីប្រាថ្នាដ៏តូចតាចរបស់ខ្ញុំ។ កាន់តែគិតខ្ញុំកាន់តែមិនយល់ អន់ចិត្ត និង​រអៀសខ្លូន ប៉ុន្តែគិតសព្វៗទៅ ក៏រកឃើញច្រកចេញសម្រាប់ខ្លួនឯង។ វាមិនមែនជាថ្ងៃច័ន្ទចុងក្រោយឯណា មិនត្រឹមតែប៉ុណ្ណឹងខ្ញុំនៅមានថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្ត៏ រហូតដល់ថ្ងៃអាទិត្យ អ្នកណាទៅដឹងថាថ្ងៃទាំងអស់នេះអាចនិងប៉ះប៉ូវសងខ្ញុំយ៉ាងសមតម្លៃក៏ថាបាន។ ហើយបើថ្ងៃច័ន្ទសប្តាហ៏នេះវាគួរអោយស្អប់យ៉ាងនិងចងចាំវាធ្វើអី បំភ្លេចវាទៅ អ្នកនៅមានថ្ងៃច័ន្ទរាប់ពាន់ រាប់មុឺនទៀតដើម្បីចងចាំ បំភ្លេចអ្វីដែលធ្វើអោយជីវិតយើងឈឺចាប់ទៅ។ ស្អែកនៅតែមានសម្រាប់ការចាប់ផ្តើម។ មនុស្សដើរចូលមកក្នុងជិវិតរបស់យើងមិនប្រាកដថាសុទ្ធតែត្រូវនៅនោះទេ បើទោះយើងចង់អោយគេនៅក៏ដោយ តែកុំបារម្ភមនុស្សជាងប្រាំពីរពាន់លានអ្នក ថ្ងៃណាមួយនិងមានម្នាក់ដែលដើរមកហើយមិនទៅណា នៅចាំធ្វើជាគ្នានិងគ្នារហូតតទៅ៕

អត្ថបទ ៖យិន រ៉ានី
My Blogger TricksAll Blogger TricksLatest Tips and Tricks

Advertisement

0 comments:

Post a Comment

អាកាសធាតុក្រុងកែប

 
Top