ក្មេងនៅចន្លោះពីអាយុ៧ដល់១១ឆ្នាំចាប់ផ្តើមស្គាល់ខ្លួនឯងថា ជានរណាហើយគេចាប់ផ្តើមចង់ស្គាល់នៅអ្វីៗដែលនៅជុំវិញខ្លួនគេ។គេច្រើនសួរទាក់ទងនិងខ្លួនគេ អំពីសង្គម សញ្ចាតិ តួនាទី​ ភាសា បញ្ហាក្នុងសង្គម  និងចាប់ផ្តើមធ្វើខ្លួនដូចជាមនុស្សធំ។

នៅចន្លោះពេលនេះក្មេងចាប់ផ្តើមឆ្ងល់ច្រើន និងផ្តើមចង់ដឹងនៅអ្វីៗដែលគេមិនធ្លាប់បានចាប់អារម្មណ៏កាលពីគេនៅតូច ពេលខ្លះគេបានសួរទៅឪពុកម្តាយរបស់គេខណះពេលអាយុនេះក្មេងចាប់ផ្តើមចូលចិត្តមើលទស្សន៏ តុក្កតា រឿងផ្សេងៗជាច្រើន ។មានរឿងខ្លះក្មេងបានមើលហើយអាចអោយគេប្រព្រឹត្តមិនល្អទៅតាមអ្វីដែលគេបានមើលបានដឹង ដូចនេះឪពុកម្តាយត្រូវតាមដាន រាល់សកម្មភាពរបស់កូនថាតើគេកំពុងតែធ្វើអ្វីនិងត្រូវពន្យល់បកស្រាយរាល់បញ្ហាដែលក្មេងបានសួរ អោយបានត្រឹមត្រូវ ។តែគួរតែប្រយត្ន័នូវសំនួរខ្លះដែលយើងមិនគួរឆ្លើយ ឬយើងអាចនិយាយបន្លំសំនួររបស់ក្មេងបានដោយសុភាព។ ព្រោះពេលខ្លះក្មេងចង់ដឹងរឿងដែលមិនគួរឲ្យដឹងនៅវ័យរបស់ពួកគេ។

ក្មេងតែងតែមានវីរះបុរសមួយដែលគេស្រលាញ់និងចូលចិត្តបំផុត ហើយវីរះបុរសនោះគឺជាមនុស្សម្នាក់ដែលគេទុកជាតំណាងសំរាប់ធ្វើតាម ពេលខ្លះវីរះបុរសនោះក៏អាចជាឪពុកម្តាយឬតួរអង្គណាមួយនៅក្នុងរឿងដែលគេបានមើល។
ដូចនេះអ្វីដែលក្មេងបានទុកជាវីរះបុរសនោះគឺត្រូវតែជាតួអង្គល្អនិងជាមនុស្សគំរូដើម្បីអោយក្មេង
បានធ្វើគំរូល្អតាម បើសិនវីរះនោះធ្វើអាក្រក់នោះក្មេងនិងធ្វើតាមដូចគ្នា។


My Blogger TricksAll Blogger TricksLatest Tips and Tricks

Advertisement

0 comments:

Post a Comment

អាកាសធាតុក្រុងកែប

 
Top