តាមការសិក្សាបានឲ្យដឹងថា ក្មេងដែលមានអាយុ ចាប់ពី០ទៅដល់៧ឆ្នាំ ក្នុងចូលចិត្តលេងច្រើន
ហើយមិនខ្វល់ចំពោះ អ្នកការសិក្សាឬការងារផ្សេងៗ នៅអាយុនេះក្មេងសិក្សាតាមរះការលេង
សប្បាយ។
ក្មេងនៅចន្លោះអាយុនេះគឺឪពុកម្តាយត្រូវការចំណាយច្រើននិងយកចិត្តទុកដាក់គេគ្រប់ពេលវេលាជាពិសេសការអប់រំព្រោះថាក្មេងនៅតូចឆាប់ចាប់និងងាយចងចាំហើយជាប់នៅក្នុងខួរក្បាលរបស់ពួកគេសូម្បីតែការនិយាយស្តីទៅកាន់ក្មេងក៏ដោយ ការធ្វើកាយវិកាចំពោះក្មេង និងការប្រាប់ក្មេងនៅពេលដែលក្មេងមានចំងល់អ្វី មួយ ត្រូវឆ្លើយចម្លើយទៅកាន់ក្មេងឲ្យបានសមស្របហើយពួកគេចូលចិត្តលេងច្រើន ញាំុច្រើន ក្មេងនៅអាយុនេះចូលចិត្តរបស់ដែលគេគិតថាធ្វើឲ្យគេសប្បាយ ជាពិសេសក្មេងចូលចិត្តមើលទូរទស្សន៍ មើលរូបភាព តុក្កតា និងស្តាប់ចំរៀងរបស់កុមារ ។ ដូចនេះ
ឪពុកម្តាយត្រូវតែប្រយត្ន័ចំពោះការឲ្យក្មេងមើលទូរទស្សន៍ ត្រូវការពារមិនឲ្យក្មេងមើលអ្វីដែលប៉ះ
ពាល់ដល់ការអប់រំនិងគំនិតរបស់ក្មេងនៅពេលដែលក្មេងធំឡើង។ ឧទាហរណ៍ ឪពុកម្តាយមិនត្រូវ
អនុញ្ញាតឲ្យក្មេងមើលរូបភាពអាសអាភាសដែលជាហេតុនាំឲ្យក្មេង មានការដក់ជាប់ក្នុងខួរក្បាល
របស់ក្មេងនោះ។ នៅពេលដែលក្មេងនោះធំឡើង និងមានបញ្ហាជាមួយរឿងនោះ។មួយវិញទៀត
ឪពុកម្តាយមិនត្រូវឲ្យក្មេងមើលរឿងណាដែល មានការវាយតប់គ្នាសំលាប់គ្នា ឬរឿងដែល
មានការរឿងអើងមនុស្ស តាមពូជសាសន៍ ឬពណ៌សម្បុរ ព្រោះនៅពេលដែលក្មេងធំឡើងគេ
ចាំនៅអ្វីដែលគេបានមើល តាមទូរទស្សន៍។ ដូចនេះបណ្តាញសង្គមមានឥទ្ធិពលចំពោះក្មេងយ៉ាង
ខ្លាំង ទាំងផ្លូវវិជ្ជមាន និងអវិជ្ជាមាន។
.jpg)
0 comments:
Post a Comment