តើប្រពន្ធផ្សព្វផ្សាយធើ្វការផ្លាស់ប្តូរចរិករបសមនុស្សបានយ៉ាងដូចម្តេចខ្លះ?
ប្រពន្ធ័ផ្សព្វផ្សាយបានបង្កើតនូវពិភពលោកមួយដែលពោពេញទៅដោយភាពអស្ចារ្យ ដែលមិនអាស្មានដល់។ ការរីកចំរើនរហូតមកដល់ពេលនេះ ក៏ជាផ្នែកមួយដ៏អស្ចារ្យរបស់ប្រពន្ធ័ផ្សព្វផ្សាយ។
មនុស្សអាចធ្វើការទំនាក់ទំនងគា្ន ទៅមក សិក្សាពីគ្នាទៅវិញទៅមកតាមរយះការផ្សព្វផ្សាយ ឲ្យគ្នាទៅវិញទៅមក។ បច្ចុប្បន្នជាយុគ្គអ៊ីនធើណែត ធ្វើឲ្យការផ្សព្វផ្សាយការរីកចំរើនហើយមានភាពងាយស្រួល ចំពោះអ្នកផ្តល់ពត៌មាននិង អ្នកទទួលពត៌មាន។
ដូចនេះហើយបានជា ការផ្សព្វផ្សាយបានជះឥទ្ធិពលដល់ចរិករបស់មនុស្ស ដែលធ្វើឲ្យមនុស្សមានការផ្លាស់ប្តូរចរិក បន្តិចម្តងៗ។ ឧទារហណ៍ដូចជានៅក្នុងរឿងស្នេហាមួយ ដែលមានពោពេញទៅដោយ ភាពទំនើប្រណិត។ តួរស្រីដែលនៅក្នុងរឿងទំាងអស់សុទ្ធតែជាតួអង្គដែលស្អាតៗ រស់នៅផ្ទះដែលស្អាតប្រណិត ធំ មានស្តុកស្តម្ភរ។ តែនេះជា ការបង្កើតនៅក្នុងរឿងស្នេហាតែប៉ុននោះ។
អ្វីដែលមាននៅក្នុុងរឿងធ្វើឲ្យអ្នកដែលបានមើល យល់ថាមនុស្សដែលតារាសម្តែង សុទ្ធតែជាអ្នកដែលមានស្តុកស្តម្ភ តួរស្នេហាភាគច្រើន សុទ្ធតែជាតួរដែលស្អាត សង្ហារ មានសំលៀកបំពាក់ស្អាតបាត។ ការបង្ហាញនេះ ធ្វើឲ្យអ្នកដែលបានមើលព្យូាយាមធ្វើតាម ព្រោះគេចង់ស្អាតដូច តូរដែលនៅក្នុងរឿងនោះ ។ ទំាងនេះជាអ្វីដែល បានប្រពន្ធ័ផ្សព្វផ្សាយបានផ្លាស់ប្តូរចរិករបសមនុស្ស។

0 comments:
Post a Comment