ជាធម្មតាអាយុរបស់មនុស្សគ្រប់គ្នាដែលតែងតែរៀបការគឺនៅចន្លោះអាយុ20ដល់30ឆ្នាំ ប៉ុន្តែក្រោយ
មកទៀតដោយសារតែការរីកចំរើនរបស់វិទ្យារបស់ភាគខាងអឺុរឺុប អាយុនៃការរៀបការរបស់មនុស្សចេះតែកើនឡើង ពីព្រោះយុវជនចាប់ផ្តើមចង់ដឹង ចង់ស្គាល់ អំពីអ្វីដែលថ្មីនិងបង្កើតការសិក្សាបន្ត
ដើម្បីទទួលបានបទពិសោធន៏ពីពិភពលោក និងបទពិសោធន៏ពីជីវិតរបស់គេកាន់តែច្រើនមុននិង
គេសំរាច់ចិត្តរៀបការ។
តើអ្វីដែលបុរសចាប់អារម្មណ៏ក្នុងការជ្រើសរើសស្ត្រីយកមកជាគូរស្រករ?
យោងតាមការសិក្សារបស់អ្នកចិត្តវិទ្យាបានយល់ឃើញពីការគិតខុសគ្នារវាងបុរសនិងស្រ្តីភាគច្រើននៃបុរសគេតែងចង់បានគូរស្រកររបស់គេតាមលក្ខណះដូចខាងក្រោមជានារីដែលស្អាត មានអត្តចរិកល្អ បរិសុទ្ធ ស្មោះស្ម័គ្រ និងមើលទៅលើគ្រួសាររបស់នារីម្នាក់នោះជាពិសេសភាគច្រើននៃបុរសគេចង់បាននារីដែលមានអាយុក្មេងជាងគេ ហើយបុរសតែងស្វែងរកនារីដែលនិងអាចក្លាយជាម្តាយដ៏ល្អសំរាប់កូនរបស់គាត់ ។
តើអ្វីដែលស្ត្រីចាប់អារម្មណ៏ក្នុងការជ្រើសរើសស្ត្រីយកមកជាគូរស្រករ
ចំនែកការគិតរបស់នារីវិញគឺមានលក្ខណះខុសគ្នាតិចតួចពីបុរសគឺគេតែងសំលឹងមើលបុរសដែលមានអាយុច្រើនជាងគេ មានការងារធ្វើ មានបទពិសោធន៏ មានភាពស្មោះត្រង់ មានភាពរីករាយរាក់ទាក់ និងមានទ្រព្យសម្បត្តិ ហើយសំរាប់ស្ត្រីគឺគេស្រលាញ់កូនច្រើនជាងខ្លួនរបស់ពួកគេ ប៉ុន្តែសំរាប់ឪពុកវិញ គឺចង់អោយកូនរបស់ពួកគេក្លាយជាមនុស្សក្លាហាន និងមានកិត្តិយស។


0 comments:
Post a Comment