មនុស្សគ្រប់រូបនៅពេលដែលមានដែលមានអាយុចន្លោះពី២០ដល់៣០ឆ្នាំ គឺស្គាល់ច្រើនពីសង្គម ដឹងច្បាស់ថាខ្លួនឯងជាអ្នកណា មានទំនួលខុសត្រូវហើយវាក៏ជាពេលវេលាមួយដែលពួកគេចាប់ផ្តើមគិតអំពីគ្រួសារ ការងារ និងគំរោងថ្ងៃអនាគតរបស់ពួកគេ។



វាចាប់ផ្តើមមានសំនួរជាច្រើនដែលពួកគេត្រូវស្វែងរកចម្លើយនិងដំណោះស្រាយ ដោយខ្លួនឯង ដូចជាតើខ្ញុំនិងក្លាយជាអ្វីពេលអនាគត?តើពេលណាខ្ញុំរៀបការ?តើខ្ញុំនិងធ្វើអ្វីខ្លះសំរាប់ជីវិត?វាជាពេលដែលមនុស្សជួបការស្មុគស្មាញ  មានវិបត្តិ ការខកចិត្ត គ្រោះថ្នាក់​ ភាពឯការ ការប្រើប្រាស់គ្រឿងស្រវឹង និងឧបសគ្គជាច្រើនទៀតដែលនិងកើតឡើងចំពោះរូបគេ។



បញ្ហាមួយទៀតដែលមនុស្សភាគច្រើនមិនអាចគេចរួចគឺបញ្ហាគូរស្រករ ប្រចាំជីវិតរបស់គេ។មានអ្នកខ្លះពីបាកចិត្តក្នុងការជ្រើសរើសមនុស្សដែលជាគូរអនាគតរបស់គេ ព្រោះវាជារឿងសំខាន់សំរាប់ជីវិតរបស់មនុស្សម្នាក់ៗប្រសិនបើពួកគេជ្រើសរើសខុស។នៅក្នុងដែរគេបានយល់ឃើញ
ពីភាពខុសចំពោះការគិតរបស់បុរសនិងស្ត្រី។ជាគោលបំណងរបស់បុរសនិងនារីភាគច្រើនតែងតែប្រាថ្នាចង់បានមនុស្សដែលខ្ឡួនស្រលាញ់ពេញចិត្ត។មនុស្សខ្លះគេរងចាំពេលាល្អអ្នកខ្លះរងចាំការសំរាច់ចិត្តរបស់ឪពុកម្តាយដោយមិនគិតគូរខ្លួនឯង តែចំពោះអ្នកខ្លះទៀតគេមិនសូវគិតគូររឿង
គូរស្រករទេគឺគេចង់ទុកឪកាសសំរាប់ការរៀនសូត្ររបស់គេនិងចូលចិត្តភាពទំនេរជាងមានគ្រួសារ។

បើយើងទៅតាមការសិក្សារបស់អ្នកចិត្តវិទ្យាបានអោយដឹងថាមនុស្សស្រីគួររៀបការនូវអាយុ២៥ឆ្នាំ ព្រោះនៅអាយុនេះ គេអាចរៀនចប់ មានការងារធ្វើនិងអាចធ្វើជាម្តាយដ៏ល្អមួយបាននិងជាពិសេសអាចមានលទ្ធមានក្នុងការបង្កើតកូនបាន។ចំនែកបុរសដែលល្អគួររៀបការនៅអាយុ២៧ដល់៣០ឆ្នាំ
ព្រោះនៅវ៏យនេះបុរសភាគច្រើនមានគំនិតចាស់ទុំ មានការងារធ្វើ មានទំនួលខុសត្រូវនិងមានសមត្ថភាពធ្វើជាមេគ្រួសារបាន។

My Blogger TricksAll Blogger TricksLatest Tips and Tricks

Advertisement

0 comments:

Post a Comment

អាកាសធាតុក្រុងកែប

 
Top