ដើម្បីជ្រើសរើសកម្មវិធី Antivirus មួយណាដែលស័ក្តសមនឹងតម្រូវការលោកអ្នក សូមតាមដានអាននូវកម្មវិធីល្អៗ ទាំង៥ ដែលកំពុងពេញនិយម និងមានមុខងារពេញលេញក្នុងការការពារ លោកអ្នកពីមេរោគរំខាន៖
ក. Avast! Free Antivirus
Avast! Free
Antivirus
គឺជាកម្មវិធីល្អបំផុតមួយដែលមានមុខងារការពារកុំព្យូទ័រដែលដំណើរការ
លើប្រព័ន្ធប្រតិបត្តិការ Windows និងអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃ
តែដើម្បីទទួលបានមុខងារពេញលេញ
តម្រូវឲ្យលោកអ្នកបង់ប្រាក់ប្រចាំឆ្នាំចាប់ពី $35 ឡើងទៅ ។ ភាពងាយស្រួល
ដែលមាននៅក្នុងកម្មវិធីនេះ គឺការ Update Database យ៉ាងរហ័ស
និងមិនមានការរំខាន ឬតម្រូវឲ្យលោកអ្នកចុចច្រើនដងឡើង
វាគ្រាន់តែបញ្ចេញសម្លេងបញ្ជាក់ប្រាប់ថា Database ត្រូវបាន Update
ឬមេរោគត្រូវបានចាប់បាន ឬកម្មវិធី និង Files មួយចំនួនមានការសង្ស័យ
មិនទាន់ឲ្យអនុញ្ញាតដំណើរការ ជាដើម ។ល។
ជាមួយនឹងរូបរាង
(Interface) ដ៏ស្រស់ស្អាត និងងាយមើលរបស់ Avast សំបុកអាយធី ប្រាកដថា
លោកអ្នកនឹងប្រើប្រាស់កម្មវិធីនេះ យ៉ាងងាយស្រួល
និងមិនធ្វើឲ្យកុំព្យូទ័រដំណើរការយឺត ទោះពេលកំពុងដំណើរការ ឬពេលកំពុង
Update ។ បន្ថែមលើនេះទៅទៀត កម្មវិធីកម្ចាត់មេរោគនេះ
ក៏មានសម្រាប់ទូរស័ព្ទប្រភេទ Android ផងដែរ ។
លើសពីនេះវាក៏មាននូវកម្មវិធីជាច្រើនទៀតដូចជា




Epson printers are highly credible and reliable. However, like other technical devices sometimes, it suffers from some issues. In case, if you find any issue with your printer, then contact Epson Printer Support for availing quick solution to your problem.
ReplyDelete