បន្លែ ផ្លែឈើ ដែលមានវីតាមីន C
៖ ដូចជា ត្របែក ក្រូច ពេលរាងកាយអស់- កម្លាំង ប្រយោជន៍ពីវីតាមីន ជ
នឹងជួយប្រឆាំងភាពតានតឹង និងទុក្ខកង្វល់បាន។
ផ្លែឈើដែលមានជាតិក្រូមីញ៉ូម ៖ ដើម្បី
ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើន ថាមពលដល់រាងកាយ ដែលអាចជួយបន្ថយ
ភាពងោកងុយបានយ៉ាងល្អ ដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម
មានជាតិស្ករម៉ូ- លេគុលទោលច្រើន ជួយជំរុញភាពស្រស់ស្រាយ
ដល់រាងកាយ ថែមទាំងងាយស្រួលរំលាយ ទើប រាងកាយអាចទាញយកថាមពលទៅប្រើប្រាស់
បានភ្លាមៗ និងពុំមានគ្រោះថ្នាក់ចំពោះរាងកាយ។
អ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេ នៅពេលព្រឹក បាន។
ធញ្ញជាតិ ៖ ដូចជា សណ្តែក ល្ង អង្ករសំរូប
អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ
សម្បូរដោយប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះ
ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ។
អូមេហ្គា-៣ ជាតិខ្លាញ់ពីត្រី ៖ សារធាតុប្រភេទនេះ នឹងជួយឱ្យមានសមាធិប្រសើរ ឡើង និងមានការចងចាំបានល្អ៕

0 comments:
Post a Comment